កីឡានិងសុខភាព

 

កំពូលអាហារទាំង៥មុខនេះ អាចជួយ ឲ្យក្បាលពោះរបស់អ្នក រាបស្មើរស្អាត ដូចក្តីស្រមៃបាន

 

 មនុស្សស្រីភាគច្រើន តែងរមែងចង់បាន ក្បាលពោះរាបស្មើរ ព្រោះងាយស្រួលស្លៀក សម្លៀកបំពាក់ ពេលចូលរួមកម្មវិធីម្តងៗ។ សម្រាប់ ថ្ងៃនេះ មិត្តនារីៗ នឹងបានជ្រាប ពីកំពូលអាហារមួយចំនួន ដែលជួយឲ្យក្បាលពោះរបស់អ្នក រាបស្មើរស្អាតបាន៖

១) អាហារជាតិសរសៃ៖ ចំពោះអាហារជាតិសរសៃ អាចជួយកាត់បន្ថយកាឡូរីជាច្រើន ដែលមាន ក្នុងរាងកាយរបស់អ្នក។ ក្នុងនោះដែរអាហារ ដែលសម្បូរជាតិសរសៃ មាននៅក្នុង បន្លែ ផ្លែឈើ សណ្តែក ពោត បាយសំរូប ស្ពៃជាដើម។
២) បន្លែពណ៏បៃតង៖ បន្លែពណ៍បៃតង បានផ្តល់ផលប្រយោជន៍យ៉ាងខ្លាំង ទៅលើសុខភាព និងសម្រស់ របស់អ្នក ដែលអាចជួយឲ្យ ក្បាលពោះ រាបស្មើរស្អាតបាន ព្រោះថាវា បានផ្ទុកនូវ ជាតិកាល់ស្យូម និងសារធាតុចិញ្ចឹមជាច្រើន ដែលជួយកាត់បន្ថយកាឡូរី មានក្នុងរាងកាយ។
៣) អាហារសម្បូរ ជាតិសណ្តែកសៀង៖ ចំពោះសណ្តែកសៀង ជាប្រភេទធញ្ញជាតិម្យ៉ាង ដែលសម្បូរជាតិ សរសៃខ្ពស់ ជាតិប្រូតេអ៊ីន និងសារធាតុ ប្រឆាំងនឹងអុកស៊ីតកម្ម។ បន្ថែមពីនេះទៅទៀត តាមការ ស្រាវជ្រាវ បានឲ្យដឹងថា ការទទួលទាន ទឹកសណ្តែក អាចជួយអ្នក ឲ្យស្រកទម្ងន់បាន យ៉ាងល្អ ប្រសិនបើ ទទួលទានជាប្រចាំ។
៤) ស៊ុត៖ ស៊ុត បានផ្ទុកនូវប្រូតេអ៊ីនខ្ពស់ ដែលជួយទ្រទ្រង់ សាច់ដុំឲ្យរឹងមាំបានល្អ និងជាតិវីតាមីនB12 ដែលមានក្នុងស៊ុតនោះ  អាចជួយកាត់ បន្ថយ នូវសារធាតុធាត់ ដែលមានក្នុងរាងកាយ របស់អ្នក បានផងដែរ។ ជាពិសេស ប្រសិនបើអ្នក ទទួលអាហារពេលព្រឹក ជាមួយនឹងស៊ុត វាជួយឲ្យ អ្នកមាន អារម្មណ៍ថាឆ្អែតពេញមួយថ្ងៃតែម្តង។
៥) ផ្លែប៉ោម៖ ផ្លែប៉ោម ជាផ្លែឈើដ៏ពិសេសមួយ សម្រាប់អ្នកដែលចង់បាន ក្បាលពោះរាបស្មើរ ព្រោះថា វាសម្បូរទៅដោយ ជាតិសរសៃ និងជាតិទឹក។ ជាពិសេសនោះ ផ្លែប៉ោម អាចជួយឲ្យអ្នកឆ្អែតបាន ដូច្នេះអ្នកនឹងមិនរក អាហារផ្សេងៗទៀតឡើយ។
ទាំងនេះជាកំពូលអាហារ ដែលជួយឲ្យមាន ក្បាលពោះរាបស្មើរស្អាតបាន៕

អានពត៌មាន នេះនៅគេហទំព័រដើម

ប្រភព magforwomen

No comments:

Post a Comment