រឿងចចក
កាលពីព្រេងនាយមានចចកត្រោសធំមួយដល់ខែលំហើយវាដើររកត្រពាំងបឹងបួរដែលរីងទឹកដើម្បីចាប់ត្រីស៊ី។លុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡង់មួយឃើញសុទ្ធតែភក់មានត្រីកំពឹស បង្កងក្តាមជាច្រើនណាស់ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថា «ថៃ្ងនេះអញមានលាភធំណាស់ជាលាភចំែឡកជាងសព្វថៃ្ង»។ឯកំពឹសមានប្រាជ្ញាលឺចចកថាដូចេ្នះហើយក៏និយាយលួងលោមចចកថា «យើងទាំងអស់គ្នាសុទ្ធតែជាចំណីបងចចកឯងទាំងអស់ហើយ ប៉ុនែ្តយើងប្រឡាក់ភក់ណាស់បងឯងស៊ីយើងទាំងប្រឡាក់ភក់ ដូចេ្នះមិនធ្ងាញ់ពិសាទេ»។ចចកធ្លើយថា «ធើ្វដូចមេ្តចនឹងឆ្ងាញ់ពិសា?»កំពឹសថា «ត្រូវបងចចកឯងយកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយស៊ឹមស៊ីទើបឆ្ងាញ់ពិសា»។ចចកថា«ធើ្វដូចមេ្តចនឺងយកទៅលាងទឹកបានបើច្រើនដល់មេ្លះ?»កំពឹសថា «បងចចកកុំព្រួយចិត្តខ្ញុំធានាគិតឲ្យបងឯងបានស្រួលប៉ុនែ្តត្រូវបងឯងតាមខ្ញុំ»ចចកឆ្លើយថា «បងឯងធ្វើដូចមេ្តចក៏ខ្ញុំតាមទាំងអស់»
កំពឹសថា«បើដូចេ្នះចូរបងឯងចុះមកដេកននៀលក្នុងភក់នេះ ហើយយើងទាំងអស់គ្នានឺងបានតោងខាំរោមបងឯង បងនាំយើងទៅរកស្ទឹងបឹងបួរ ឯណាមានទឹកថ្លាច្រើនបងឯងលាងយើងឲ្យស្អាតហើយសឹមបងឯងស៊ីឲ្យឆ្ងាញ់ពិសាតាមចិត្តចុះ» ឯចចកជាសត្វល្មោភហើយល្ងង់ក៏ធ្វើតាមពាក្យកំពឹសកំពឹសនឹងត្រីបបួលគ្នាតោងរោមចចកទៅ។ លុះទៅដល់បឹងមួយធំវែងមានទឹកថ្លាល្អចចកដើរចុះទៅក្នុងទឹកអស់ត្រី និងកំពឹសលោតទៅក្នុងទឹកបឹងប្រាប់ថា«បងចចកឯងទៅជញ្ជូនមកឲ្យអស់សិនសិមមកស៊ីឲ្យឆែ្អតតែម្តង យើងនៅចាំបងនៅទីនេះ»។ចចកក៏ទៅជញ្ចូនត្រីនឹងកំពឹសមកលុះត្រាតែអស់ពីត្រពាំងនោះ។ពួកត្រី ក្តាមខ្ចងដឹងថាចចកជញ្ចូនអស់ហើយនាំគ្នាមុជក្នុងទឹកជ្រៅបាត់អស់។ ឯចចកដឹងថាកំពឹសបពោ្ឆតដូចេ្នះខឹងណាស់ដើរទៅបបួលអស់សត្វធំតូចដំរីរមាសខ្លា គ្រប់ភាសាសត្វទាំងពស់ថ្លាន់ពស់ធំពស់តូចទាំងអស់បបួលគ្នាមកបាចទឹកបឹងនោះឲ្យរីង នឹងចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់។ចចកបានឲ្យពស់ថ្លាន់ធើ្វទំនប់ទឹក។ អស់សត្វឯទៀតក៏បបួលគ្នាបាចសត្វក្នុងបឹងដឹងថា ចចកបបួលគ្នាបាចទឹកឲ្យរីងទាំងបឹងភ័យណាស់ក៏គិតគ្នាថា«ខ្ញុំលឺគេនិយាយថា បងសុភាទន្សាយជាអ្នកមានប្រាជ្ញាចេះដោះទុក្ខមនុស្សសត្វផងជាច្រើនណាស់។ បើដូចេ្នះខ្ញុំនិងទៅពឹងបងសុភាទន្សាយឲ្យមកជួយដោះទុក្ខអស់យើង»។
ពួកត្រីគិតគ្នាហើយក៏ប្រើត្រីក្រាញ់ឲ្យទៅអញ្ជើញសុភាទន្សាយ។ ត្រីក្រាញ់ប្រឹងននៀលទៅលុះដល់ត្រូវថៃ្ងកៀ្រមស្រកាអស់។ ដល់យប់សុភាទន្សាយចេញមករកស៊ី បានឃើញត្រីក្រាញ់ននៀលដូច្នោះក៏សួរថា «បងត្រីក្រាញ់ទៅណា?»ត្រីក្រាញ់ឃើញសុភាទន្សាយហើយ មានចិត្តត្រេកអរណាស់និយាយអង្វរថា«បងសុភាទន្សាយអាណិតដ្បិតត្រីទាំងអស់ក្នុងបឹង គេប្រើឲ្យខ្ញុំអញ្ជើញបងសុភាទៅដ្បិតលឺទាំងមនុស្សនិយាយថា បងជាអ្នកមានប្រាជ្ញាចេះកាត់សេចក្តីដោះទុក្ខគេបើអ្នក ឯណាកើតទុក្ខបងតែងទៅជួយដោះទុក្ខគេមិនដែលខាន។ ឥឡូវមាន ដំរី ក្របី គោ រមាស រមាំង ជ្រូក ពស់ធំ ពស់តូច ទាំងសត្វហើរគឺ កុក ក្រៀល ចង្ក្រៀលខ្យង ទុង ទោមកែ្អកទឹកប្រវឹកស្មោញទាំងប៉ុន្មាន បានបបួលគ្នាមកបាចទឹកបឹងឲ្យរីងនិងបានចាប់អស់ត្រីអណ្តើកកន្ធាយ ស៊ីជាចំណីឲ្យអស់ពីក្នុងបឹងនេះ។គេឲ្យពស់ថ្លាន់ពស់តូច ធ្វើជាទំនប់ទប់បឹងនេះឯង។ បើដូចេ្នះបងសុភាទន្សាយអាណិតជួយដោះទុក្ខអស់ បងប្អូនឲ្យបានរួចពីភ័យម្តងនេះនិងបានល្បីកេរ្តិ៏ឈ្មោះតទៅ។ អស់យើងនឹងតបគុណបងសុភាទន្សាយឯង យើងមិនភេ្លចគុណដ៏រាបអស់ជីវិត»។ ឯទន្សាយលឺត្រីក្រាញ់និយាយអង្វរដូច្នោះក៏ឆ្លើយថា »បងត្រីក្រាញ់ទៅមុនចុះ ទៅប្រាប់បងប្អូនកុំឲ្យភ័យភិតចាំជួយដោះឲ្យរួចកុំបារម្ភឡើយ»។ ត្រីក្រាញ់ក៏ត្រឡប់ទៅវិញ។ ឯទន្សាយលុះព្រឹកព្រហ៊ាមឡើងទៅមាត់បឹងទៅឃើញអស់សត្វកំពុងតែបាចទឹក ក៏យកស្លឹកឈើដែលដង្កូវស៊ីធ្លុះៗមកធ្វើជាសំបុត្រហើយស្រែកហៅអស់សត្វទាំងនោះថា«នែ!បងប្អូនទាំងអស់គ្នាចាំស្តាប់ខ្ញុំ។ ដ្បិតព្រហ្មឥន្រ្ទឲ្យខ្ញុំនាំសំបុត្រមកប្រាប់គ្រប់គ្នាថា ព្រះឥន្រ្ទលោកនិងមកកាច់ជើងត្រុំ ប្រមុំ ជើងអក កាច់ក្បាលចចក ដកភ្លុកដំរីស» អស់សត្វលឺថា សំបុត្រព្រះឥន្រ្ទដូច្នោះ ភ័យណាស់ផ្អើលជាន់លើគ្នាដំរីក្របីរមាសរមាំង ស្ទុះបោលទៅជាន់លើពស់ថ្លាន់ជាទំនប់ដាច់ខ្លួនជាពីរបីកំណាត់ ធ្លាយទំនប់លិចទឹកស្លាប់អស់។ សត្វទាំងនោះក៏ជាចំណីត្រីវិញ។ តាំងអំពីថៃ្ងនោះមក អស់សត្វទាំងពួងកោតខ្លាចប្រាជ្ញាសុភាទន្សាយសុភាទន្សាយជាគ្រូបាអាចារ្យ ជាគ្រូបាអាចារ្យទាំងអស់គ្នា។

No comments:
Post a Comment