រឿងគង់ហ៊ាន
កាលពីព្រេងនាយមានមនុស្សម្នាក់ឈ្មោះគង់មានប្រពន្ធពីរនាក់១ឈ្មោះនាងអាំមួយឈ្មោះនាងគំ។ ថៃ្ងមួយអ្នកគង់នាំប្រពន្ធទាំងពីរនាក់ទៅសួរសុខទុក្ខបងប្អូននៅស្រុកឆ្ងាយតាមផ្លូវទៅស្រុកនោះមានខ្លាសាហាវ។ អ្នកគង់បណ្តើរប្រពន្ធទាំងពីរនាក់ទៅដល់ព្រៃធំមួយជិតស្រុកគេព្រៃនោះតែងមានខ្លាចេញ ខាំមនុស្ស ក្របី គោស៊ី រឿយៗ។ លុះដល់អ្នកគង់ទៅដល់កនែ្លងនោះ ខ្លាក៏ស្ទុះដេញស្រែកសន្ធាប់ពី ចម្ងាយមក អ្នកគង់រត់ចូលរូងឈើ រាកនោម ព្រោះភ័យញ័រដៃញ័រជើង។ នាងអាំនិងនាងគំខំព្រួតគ្នា វាយខ្លានោះស្លាប់ទៅ។
ឯអ្នកគង់ឃើញប្រពន្ធវាយខ្លាស្លាប់ហើយបានស្ទុះម្នីម្នាចេញពីរូងឈើមកយកដំបងវាយខ្លាស្លាប់ស្រាប់នោះថែមទៀត។ ប្រពន្ធទាំងពីរបន្ទោសប្តីថា «ខ្លាគេវាយងាប់ហើយធើ្វជាមកវាយថែមទៀត ប្រុសអីកំសាកញីដូចេ្នះ» ។ អ្នកគង់ជេរបំពានទៅប្រពន្ធថា «មិនដែលមានស្រីណាវាយខ្លាស្លាប់ទេ មានតែប្រុសបានហ៊ាន វាយខ្លាទាល់តែស្លាប់»។ ហើយអ្នកគង់ក៏បោចវល្លិ៍ចងខ្លានោះនាំប្រពន្ធសែងចូលទៅក្នុងស្រុក។ អស់អ្នកស្រុកឃើញអ្នកគង់សែងខ្លាមកគេបបួលគ្នាមកមើលពេញៗហើយគេសួរថា«អ្នកឯងធើ្វដូចមេ្តចបានជាចាប់បានខ្លានេះខ្លានេះសាហាវណាស់»។ ហើយប្រពន្ធអ្នកគង់ក៏និយាយប្រាប់អ្នកស្រុកថា«អ្នកគង់ឃើញខ្លា វាបោលមកគាត់រត់ចូលក្នុងរូងឈើខ្ញុំពីរនាក់ស្រីៗព្រួតគ្នាវាយខ្លាទាល់តែស្លាប់»។ អ្នកគង់លឺប្រពន្ធនិយាយប្រាប់គេដូច្នោះក៏បញ្ជោររំលោភប្រពន្ធថា «មិនដែលមានស្រីណាខ្លាំងហ៊ានវាយខ្លាស្លាប់នោះទេ មានតែប្រុសទើបខ្លាំងពូកែហ៊ានវាយខ្លាស្លាប់បាន»។អ្នកគង់ក៏អួតប្រាប់អ្នកស្រុកថា «កាលដែលខ្លាវាស្ទុះ មកខាំ ខ្ញុំបានប្រើស្នៀតគុណពិសេសរបស់ខ្ញុំ ដូចេ្នះបានជាវាយវាបាន»។ ថាហើយអ្នកគង់ធ្វើជាលោតគុណវាយខ្លាឲ្យអ្នកស្រុកមើល។ ឯអស់អ្នកស្រុកកោតខ្លាចអ្នកគង់តែរាល់គ្នាហើយឲ្យឈ្មោះថាគង់ហ៊ាន។ តាំងពីថៃ្ងនោះមកលឺល្បីឈ្មោះគង់ហ៊ានជាអ្នកខ្លាំងពូកែចេះគុណវាយខ្លាស្លាប់។ រឿងនេះជ្រាបទៅដល់សេ្តចៗទ្រង់ឲ្យយកទៅចិញ្ចឹមធ្វើជាសេនាសំរាប់ច្បាំងសង្រ្គាម។លុះដល់យូរបន្តិចទៅជួនជាមានសឹកគេលើកមកច្បាំងយកនគរ សេ្តចទ្រង់ប្រើគង់ហ៊ានឲ្យទៅច្បាំង។ គង់ហ៊ានលឺសេ្តចទ្រង់ប្រើឲ្យទៅជួយច្បាំងសឹកសង្រ្គាមដូច្នោះភ័យណាស់ ពុំដឹងធើ្វមេ្តចនឹងប្រកែកបានដ្បិតសេ្តចទ្រង់ប្រើហើយ ហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផង។ ត្រឡប់មកផ្ទះវិញដេកសន្ធឹងសនៃ្ធ អត់បាយ ប្រពន្ធទាំងពីរនាក់ចូលទៅសួរថា «មេ្តចបានជាអ្នកដេកអត់បាយដូចេ្នះ តើមានហេតុភេទប្រការ ដូចមេ្តច?»។គង់ហ៊ានប្រាប់ថា«ដ្បិតសេ្តចទ្រង់ប្រើឲ្យទៅច្បាំងសឹកឥឡូវនេះ បងខ្លាចសឹកនោះណាស់មិនដឹងបើគិតដូចមេ្តចទេ»។ប្រពន្ធឡើងឆ្លើយថា «អ្មកកុំព្រួយចិត្តធានាលើខ្ញុំទាំងអស់អ្នកក្រោកឡើងពិសារបាយឲ្យឆែ្អត ងូតទឹកឲ្យសប្បាយខ្លួនចុះ»។គង់ហ៊ានលឹប្រពន្ធលួងលោមដូច្នោះបានធូរចិត្ត ក្រោកឡើងងូតទឹកស៊ីបាយរៀបគឿ្រងប្រដាប់និងទៅច្បាំង។លុះរៀបរួចហើយដល់បានវេលាល្អ ក៏ចូលទៅក្រាបបង្គំលាសេ្តចទៅច្បាំងយកទាំងប្រពន្ធទៅផង។គង់ហ៊ានជិះខាងក្បាលដំរី ប្រពន្ធជិះខាងក្រោយមានរេហ៏ពលហែរហមអមមុខក្រោយជាក្បួនទ័ពតៀ្របត្រាពាសពេញ។ លុះទៅជិតខ្មាំងសត្រូវមើលឃើញ ច្បាស់ប្រាកដគង់ហ៊ានភ័យណាស់លេចអាចម៏ លេចនោម ញ័រដៃញ័ជើងដូចអង្រួនក្បាលដំរីឯដំរីគិតស្មានថាគេអង្រួនឲ្យខ្លួនបោលចូល ក៏ចេះតែបោលមុនរេហ៏ពលទាំងអស់គ្មាននរណាតាមទាន់។ ឯខ្មាំងសត្រូវឃើញគង់ហ៊ានបំបោលដំរីចូលដូច្នោះគិតស្មានថាមេទ័ពនេះពូកែណាស់ ក៏បាក់ទ័ពរត់ចាញ់រត់យកតែប្រាស់អាយុដោយខ្លួនទៅ។ គង់ហ៊ានឃើញខ្មាំងរត់ទាំងអស់ក៏ធើ្វជាអួតកេ្អងក្អាងឲ្យអស់នាហ្មឺននឹងរេហ៏ពលកោតខ្លាច។ អស់នាហ្មឺនឃើញគង់ហ៊ានលេចអាចម៏ដាក់ក្បាលដំរីស្អុយពាសពេញដូច្នោះគេសួរថា «លោកមេទ័ពថ្មីមេ្តចក៏លេច លាមកដូចេ្នះ?» គង់ហ៊ានឆ្លើយថា «បើកំពុងតែច្បាំងនឹងសត្រូវហើយ ឈឺផៃ្ទនឹងចុះទៅដោះទុក្ខសត្វឯណាមានតែដោះទុក្ខសត្វលើក្បាលដំរីដូច្នោះឯង។ បើរវល់តែដោះទុក្ខសត្វខ្មាំងវាមិនកាប់ស្លាប់ឥតអំពើទៅហើយអី?»។ អស់នាហ្មឺននឹងរេហ៏ពលលឺគង់ហ៊ាននិយាយដូច្នោះអ្នកខ្លះមានប្រាជ្ញគេដឹងថាគង់ហ៊ានខ្លាច អ្នកខ្លះមិនសូវមានប្រាជ្ញកោតខ្លាចគង់ហ៊ានណាស់ឯគង់ហ៊ានបានឈ្នះទ័ព ត្រឡប់ចូលមកនគរវិញ ហើយចូលទៅក្រាបបង្គំសេ្តច។
សេ្តចទ្រង់ជ្រាបថា គង់ហ៊ានទៅច្បាំងឈ្នះ ដេញខ្មាំងរត់ខ្ចាត់ខ្ចាយអស់ទៅ ទ្រង់ត្រេកអរណាស់ ទ្រង់រាជ ទានយសស័ក្តិជានាហ្មឹនធំ ហើយព្រះរាជទានព្រះរាជទ្រព្យនិងគឿ្រងបណ្តាការជាច្រើន។ តាំងអំពីថៃ្ងនោះមកគង់ហ៊ានរិតតែអួតខ្លាំងពូកែកេ្អងក្អាងឡើងទៀត។ លុះក្រោយមកទៀតមានក្រពើសាហាវមួយចេះតែដេញខាំមនុស្សម្នា។ អ្នកឈ្មួញដើររកស៊ីខាងជើងទឹកជើងកំពង់គេខ្លាចរអាគ្រប់គ្នា មិនមានអ្នកណាហ៊ានចុះងូតទឹកឬដើរទូកសោះ។អស់រាស្រ្តពិបាកចិត្តណាស់ រឿងនោះក៏ជ្រាបទៅដល់សេ្តចៗទ្រង់ត្រាស់ប្រើគង់ហ៊ានឲ្យទៅចាប់ក្រពើ។ ឯគង់ហ៊ានលឺព្រះបន្ទូលដូច្នោះនឹកភ័យណាស់ប៉ុនែ្តមិនហ៊ានទទឹងព្រះបន្ទូលក៏ទទួលថា និងយកអាសារសូមទ្រង់កុំព្រួយព្រះរាជហរទ័យ។ គង់ហ៊ានត្រឡប់មកដល់ផ្ទះនិយាយនឹងប្រពន្ធថា«គេហ៏អើយ! ឥឡូវនេះទ្រង់ឲ្យយើងទៅចាប់ក្រពើក្នុងទនេ្លដ្បិតក្រពើសាហាវណាស់ម្តងនេះ។ យើងឃើញថាមិនរួចខ្លួនទេមុខជាក្រពើខាំស្លាប់មិនខាន។ពីមុន នៅលើគោកគ្រាន់និងមើលទៅឃើញ ឥឡូវនេះនៅក្នុងទឹកធើ្វមេ្តចនិងគេចរួច? ប៉ុនែ្តសេ្តចទ្រង់ប្រើ ហើយនឹងមិនទៅក៏មិនបាន។បើដូចេ្នះមានតែទៅលោតទឹកឲ្យក្រពើវាខាំស្លាប់តែម្តងទៅ»។ គង់ហ៊ានគិតគ្នានឹងប្រពន្ធដូច្នោះហើយក៏ហៅកូនក្មួយមកធើ្វជាទៅចាប់ក្រពើ។ អស់មនុស្សម្នាមហាជនលឺថាគង់ហ៊ានទៅចាប់ក្រពើក៏បបួលគ្នាទៅមើលពាសពេញ។ លុះគង់ហ៊ានទៅដល់កំពង់ទឹកបានឃើញក្រពើហែលមកប្របច្រាំង ត្រង់ទីដែលមានដើមឈើពីរដើមដុះជិតគ្នាមានប្រគាប គាត់ក៏ស្ទុះលោតចុះទៅ ក្នុងទឹកត្រង់ទីនោះដោយគិតថាលោតទៅឲ្យក្រពើវាខាំស្លាប់ទៅទេ។ប៉ុនែ្តក្រពើវាលឺសន្ធឹកគង់ហ៊ានលោតចុះ ក៏ភ្ញាក់ព្រើតប្រឹងលោតឡើងដូចជាគេប្រហកក្នុងប្រគាបឈើជាប់ពាក់កណ្តាលខ្លួនរុលទៅមុខក៏មិនរួចថយមកក្រោយក៏មិនរួច។គង់ហ៊ានមុជទៅក្នុងទឹកងើបឡើងឃើញក្រពើជាប់នឹងដើមឈើដូច្នោះ ស្រែកបង្គាប់ឲ្យកូនក្មួយយកលំពែងមកចាក់កាប់ក្រពើនោះស្លាប់ទៅ។ ឯអ្នកមើលទាំងប៉ុន្មានគេគិតស្មានថាគង់ហ៊ានចាប់ក្រពើនោះបោះមកឲ្យជាប់នឹងមែកឈើ ក៏កោតខ្លាចគង់ហ៊ានក្រៃពេក។ គង់ហ៊ានបានឃើញក្រពើស្លាប់យ៉ាងដូច្នោះ ក៏រិតតែអួតកេ្អងក្អាងខ្លាំងពូកែឡើងទៀត ហើយចូលទៅក្រាប ទូលសេ្តចថា ខ្លួនចាប់ក្រពើចោលឡើងមកលើគោក។ សេ្តចទ្រង់ក៏សព្វព្រះរាជហរទ័យ ប្រោសប្រទាន យសស័ក្ដឲ្យគង់ហ៊ានឡើងធំលើសពីមុនទៀត ព្រះរាជទាំងអំណាចនឹងរង្វាន់ជាច្រើន។

No comments:
Post a Comment